សម្តេចហ៊ុ​នសែន៖មិត្តភាព និងភាពជាបងប្អូនមិនសំដៅ ទៅលើបុណ្យស័ក្តិឋានៈនាទីឬទ្រព្យ សម្បត្តិនោះ​ឡើយតែសំខាន់​គឺនៅលើ ទឹកចិត្តស្រឡាញ់​រាប់អានគ្នា

រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺឆ្នាំ១៩៧១ដែលពេលនោះខ្ញុំមានអាយុ១៩ឆ្នាំបងសុកសារឿនអាយុ២៩ឆ្នាំ។ឯរូបថតមួយសន្លឹកទៀតថតថ្ងៃ៥សីហា២០១៩ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំមកអាយុ៦៨ឆ្នាំឯបងសុក សារឿនមានវ័យ៧៨ឆ្នាំ។ទោះសភាពការណ៍មានការប្រែប្រួលទាំងនយោបាយសេដ្ឋកិច្ចសង្គមទាំងឋានៈតួនាទីទាំងវ័យទាំងរូបកាយ។ល។តែចំណងមិត្តភាពនិងភាពជាបងប្អូនរវាងគាត់និងខ្ញុំមិនបានផ្លាស់ប្តូរទេ។៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការរបស់ខ្ញុំតែ៤០ឆ្នាំចុងក្រោយនេះគាត់មានឋានៈទាបជាងខ្ញុំវិញម្តង។មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅលើបុណ្យស័ក្តិឋានៈ នាទីឬទ្រព្យសម្បត្តិនោះឡើយតែសំខាន់គឺនៅលើទឹក ចិត្តស្រឡាញ់រាប់អានគ្នាដោយគ្មានការប្រែប្រួល។បងសុកសារឿននេះហើយដែលជូនខ្ញុំទៅដោះស្រាយការភ័ន្តច្រឡំ រវាងខ្ញុំជាមួយគ្រូពេទ្យក្រមុំនៅមន្ទីរពេទ្យ ស្រុកក្រូចឆ្មាឈ្មោះរ៉ានីនាខែមិនា១៩៧៤ដែលជាឱកាស់ឱ្យ ខ្ញុំបានស្គាល់មុខរ៉ានីជាលើកដំបូង ហើយចាប់ចិត្តស្រឡាញ់តាំងពីពេលនោះ មកនិងក្រោយមកបានក្លាយជាប្តីប្រពន្ធរហូតមានចៅ២០នាក់នាពេលនេះ។បងសុកសារឿនពេលនេះជានាយឧត្តមសេនីយ៍ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ៕